កម្លាំងគណះបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងក្លឹប ប៊្លូឆីលី ឃាត់ខ្លួនមនុស្សប្រុសស្រី៦០នាក់ ដែលផ្គើនការណែនាំប្រមូលផ្តុំផឹកស៊ី រាំរែក ទាំងយប់!
សន្តិសុខសង្គម
131

រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងក្លឹប ប៊្លូឆីលី ដែលប្រមូលផ្តុំផឹកស៊ី រាំរែក យ៉ាងសប្បាយ មិនខ្វល់អ្វីទាំងអស់ ទាំងដែលល្មើស ខុសពីគោលការណ៍ណែរនាំលេខ២៧៣/២១ ចុះថ្ងៃទី២៥-០៨-២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្គើន រួមទាំងល្មើសទៅនឹងវិធានសុខាភិបាល និងវិធានរដ្ឋបាល ។

ប្រតិបត្តិការធ្វើឡើងនៅម៉ោង ១១និង១០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ទល់មុខនឹងវត្តសារវន្តតេជោ តាមបណ្តោយផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សសរុប៦០នាក់ ទាំងដែលជនបរទេសផងដែរ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺដោយសារទីតាំងខាងលើ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយលោកបានឲ្យមន្ត្រីមូលដ្ឋាន ចុះទៅណែនាំច្រើនដងមកហើយហាមមិនឲ្យបើកក្លឹបកម្សាន្ត ឬការប្រមូលផ្តុំផឹកស៊ី ដើម្បីធ្វើយ៉ាងណាទប់ស្កា់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឬបំប្លែងខ្លួនថ្មីដែលតា ប៉ុន្តែទីតាំងក្លឹប ប៊្លូឆីលី នេះ នៅតែផ្គើនមិនស្តាប់ទាល់តែសោះ បានលួចបើកក្លឹប ឲ្យមានមនុស្សចូលរាំរែក ផឹកស៊ី កកកុញ ខុសពីគោលការណ៍ណែរនាំលេខ២៧៣/២១ ចុះថ្ងៃទី២៥-០៨-២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្គើន រួមទាំងល្មើសទៅនឹងវិធានសុខាភិបាល និងវិធានរដ្ឋបាល ។

លោកបានបន្តថា រហូតដល់ម៉ោងខាងលើ ទើបលោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះមកឆ្មក់បង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សចំនួន៦០នាក់ ស្រី២១នាក់ ក្នុងនោះមានជនបរទេស២៦នាក់ ស្រី១៤នាក់ ដកហូតបានម៉ូតូ១០គ្រឿង និងរថយន្ត១គ្រឿង ផងដែរ បញ្ជូនតាមរថយន្តរបស់សាលាខណ្ឌ យកទៅដាក់និងរក្សាទុកនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីរង់ចាំធ្វើសំណាក និងកសាងសំណុំរឿងតាមនិតិវិធីបន្តទៀត ៕


Telegram