រាជធានីភ្នំពេញ ៖ បងប្អូនមើលមុខជនសង្ស័យនិងចំណាំមុខទុកផង ម្នាក់នេះពូកែឆ្កឹះយកស្លាកលេខរថយន្ត តែចំថ្ងៃស៊យក៍ត្រូវជាប់ខ្នោះដៃប៉ូលិស ខណៈលួចដោះស្លាកនៅចំណុចចំហៀងខាងមុខផ្សារ WB Arena ផ្លូវជាតិលេខ២ ក្រុម ១៧ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៣ម៉៣០នាទីទៀបភ្លឺម្សិលមិញនេះ ។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥៦៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។ (មានផ្ទុកសារធាតុញៀន)។ចំណែកឯជនរងគ្រោះឈ្មោះ វង្ស តុលា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៧៥A ផ្លូវ ២៥ ភូមិ ប្រការ សង្កាត់ ព្រៃសរ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនវើលប្រ៊ីតផ្នែករដ្ឋបាល (តំណាងឲ្យក្រុមហ៊ុនវើលប្រ៊ីត) ។
សមត្ថកិច្ចឲ្យដឹងបន្តថាបានដកហូតពីជនស្ស័យមានដូចជាទុលឡឺវីសចំនួន ០១ដើម, សោរទីបអក្សរLលេខ៨ចំនួន ០១ ដើម, ក្បាលសម្រាប់ដាក់លើកំប៉ុងបាញ់ហ្គាសចំនួន ០១ (របស់ជនសង្ស័យ) និងភស្តុតាងចាប់យក : ស្លាកលេខរថយន្ត ភ្នំពេញ ៣D-២៣៥៦ ចំនួន ០២ បន្ទះ (របស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕