ចោលកន្ទុយបារីឆេះអាគារជួលស្នាក់នៅ លី ហ៊ួត ខុនដូរជាន់ទី១៧ មួយកន្លែងយ៉ាងសន្ធោសន្ធៅទាំងយប់ បាញ់ទឹកអស់ ២៣ឡានទើបរលត់
សន្តិសុខសង្គម
116

រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះ អាគារជួលស្នាក់នៅ លី ហ៊ួត ខុនដូរមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ៤និង ១០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅអាគារលេខ៣៦A ផ្លូវ២៤២ កែង១១១ ក្រុម១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះមាន លី ហ៊ួត ភេទ ប្រុស អាយុ ៧២ ឆាំ្ន ជាម្ចាស់អាគារខុនដូរ ។ ចំណែកអ្នកជួលបន្ទប់ មានឈ្មោះ Xu HuiFa ជនជាតិចិន ភេទ ប្រុស អាយុ៣៤ ឆាំ្ន មុខរបរ ថត Tik Tok បង្ហោះ បានចោលកន្ទុយបារីបង្កជាអគ្គិភ័យឆេះបន្ទប់ ប្រភេទថ្មបេតុង ទំហំ ៤ម៉ែត្រx ៤ម៉ែត្រ លេខ ១៧C ជាន់ទី១៧ ហើយត្រូវបានរថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១២ គ្រឿង បានចុះមកអន្តរាគមន៍ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ២២ ឡាន ស្មើនឹង ៨៨ ម៉ែត្រគូប ,រថយន្តជំនួយអន្តរាគមន៍ រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន សើ្មនឹង ០៤ ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ០៥និង៣០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram