ឆេះអគារផលិតបាត់ស្បែកជើងរបស់រោងចក្រខេនស្ពូតស៊ូ ឆេះម៉ាស៊ីន១២ គ្រឿង ឆេះបាតស្បែកជើងចំនួន ០៦ ពាន់គូរ គិតជាប្រាក់អស់ប្រហែលចំនួន ១៥,០០០ ដុល្លារ
សន្តិសុខសង្គម
131

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យមួយបានឆាបឆេះ អគារផលិតបាត់ស្បែកជើងរបស់រោងចក្រខេនស្ពូតស៊ូ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅ ចំណុចរោងចក្រ ឡុង លី ចំការស្វាយ ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ការឆាបឆេះនេះ បានបណ្តាលឲ្យខូចខាត ទំហំ ១៥ x១៥ ម៉ែត្រ ឆេះម៉ាស៊ីនឈូសបាត់ស្បែកជើង ១២ គ្រឿង , ឆេះបាតស្បែកជើងចំនួន ០៦ ពាន់គូរ និង សម្ភារៈមួយចំនួនទៀតគិតជាប្រាក់អស់ប្រហែលចំនួន ១៥០០០ ដុល្លារ ។

នៅក្នុងកិច្ចប្រតិបត្តិនោះផងដែលរថយន្ត បានប្រើប្រាស់ទឹកអស់ ចំនួន ០៨ រថយន្ត នឹងមិនមានបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ចំណែកមូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram