ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០២១ វេ លា ម៉ោង២២និង២០នាទីនៅ ចំណុចក្រុមទី ២២ ភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំ បង មានករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ សារ មរណៈភាព ជនរងគ្រោះមួយកើតឡើង ដែលករណីនេះបង្កឡើង ដោយយុវជនចំនួន០២ក្រុម ។
ក្នុងនោះ ជនសង្ស័យបានប្រើប្រាស់ ដំបង និងដុំថ្ម ផង វាយនិងគប់ទៅ លើគូរទំនាស់បណ្តាលឱ្យឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់ នៅពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។
ភ្លាមៗអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាលដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រ ហ្មទ័ណ្ឌ លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំ បង បានដឹកនាំស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមនោះបានចំនួន ០៤នាក់ រួមមាន ៖
១-ឈ្មោះសែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ខេត្តបាត់ ដំបង។
២-ឈ្មោះសុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះសឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះវ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិទួលតាឯកសង្កាត់ទួកតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅពេលនេះជនសង្ស័យ ទាំង០៤នាក់ នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕