វិ.ប.ត្តិផ្លូ.វចិត្ត ដោះស្រាយមិនចេញ នារីម្នាក់ជ្រើ.សផ្លូវប.ញ្ច.ប់ជីវិត លើស្ពា.នជ្រោយចង្វារ តែមិនបានសម្រេច
សន្តិសុខសង្គម
240

រាជធានីភ្នំពេញ ៖ យុវតីវ័យ២០ឆ្នាំម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ជិះម៉ូតូកង់បីឥណ្ឌាឡើងស្ពានជ្រោយចង្វារបម្រុងនឹងលោតទឹកបញ្ចប់ជីវិត តែត្រូវបានក្រុមប្អូនៗជិះកង់តាមឃាត់ទាន់ពេលវិញ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការឲ្យដឹងពីនារីរងគ្រោះបានប្រាប់ថា ខ្លួនមានអាយុ២០ឆ្នាំ មុខរបរជាអ្នកលក់ដូរចាប់ហួយ មានទីលំនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ប្អូនស្រីខាងលើបានឲ្យដឹងថា ដោយសារតែខ្លួន មានវិបត្តិផ្លូវចិត្ត និងពិបាកចិត្តយ៉ាងខ្លាំង ជុំវិញរឿងរ៉ាវគ្រួសារនិងស្នេហា ធ្វើអោយគាត់រងនូវសម្ពាធគ្រប់បែបយ៉ាង ទើបសម្រេចចិត្តជិះកង់បីឥណ្ឌា ឡើងស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិត។ ប៉ុន្តែដោយចៃដន្យ ត្រូវបានក្រុមប្អូនៗអ្នកជិះកង់ហាត់ប្រាណ ប្រទះឃើញទាន់ ក៏នាំគ្នា ស្រែកឲ្យគេជួយឃាត់ និងគាត់នាំចុះមកខាងក្រោមស្ពានវិញ។

បន្ទាប់ពីឃាត់នារីខាងលើទាន់ពេលរួចមក សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងបានធ្វើការលួងលោមអោយទន់ចិត្តរួច នាំខ្លួនទៅអង្គភាពការពារ គោលដៅទី៣ ដែលមានទីតាំងក្រោមស្ពានជ្រោយចង្វារ ដើម្បីរង់ចាំគ្រួសារ មកទទួលត្រឡប់ទៅលំនៅដ្ឋានវិញ៕ នង មឿន


Telegram