ម្តាយវ័យចំណាស់ធ្វើការជាអ្នកអនាម័យ ប្តីទើបស្លា...ប់.បាន២ខែ ពេលនេះជួបទុក្ខផ្ទួនៗ កូនច..ង..ក..ស្លា..ប់ក្នុងបន្ទប់ទឹកទៀត គ្មានសល់អ្នកណាទៀតឡើយ...
សន្តិសុខសង្គម
453

រាជធានីភ្នំពេញ ៖ ម្តាយវ័យចំណាស់ធ្វើការជាអ្នកអនាម័យ ជួបទុក្ខផ្ទួនៗ សល់តែខ្លួនមួយតែឯង ក្រោយប្តីទើបតែស្លាប់បាន២ខែប៉ុណ្ណោះ អកុសលត្រូវមកជួបទុក្ខម្តងទៀត ខណៈកូនប្រុសបង្កើត បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់ក្នុងបន្ទប់ទឹកទៅវិញ ត្រូវបានអ្នកសារព័ត៌មានអាណិតរៃអង្គាសលុយគ្នាបានបន្តិចបន្តួច សម្រាប់ចូលបុណ្យកូនប្រុសអ្នកមីងផងដែរ ។

ការធ្វើអត្តឃាតនេះ បង្កការភ្ញាក់ផ្អើលដលើបងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ដាយបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់ខ្លួនឈ្មោះ ផល សុភា អាយុ ២៣ ឆ្នាំ ស្នាក់នៅក្នុងផ្ទះជួល ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងយកទៅដាក់មណ្ឌលផងដែរ កន្លងមកធ្លាប់អុកឡុក ទោះបីកូនខុស ក៏នៅតែជាកូន .. តែក្រោយមកនេះ មិនដែលអុកឡុកគាត់ជាម្តាយឡើយ បានកែប្រែខ្លួន សុភាព គាត់ក៏សប្បាយចិត្ត ។ រាល់ថ្ងៃ ជួលបន្ទប់តូចមួយស្នាក់នៅជាមួយកូន ប្តីក៏ស្លាប់ទៀត ទើបតែបាន២ខែប៉ុណ្ណោះ ស្រាប់តែពេលនេះ កូនប្រុសរបស់គាត់ សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនទៅវិញ ។

អ៊ុស្រីបានបន្តថា មុនពេលកើតហេតុ កូនរបស់គាត់ បានហូបប៊ីយែរ អស់មួយកំប៉ុង លុះដល់យប់ឡើងវេលាម៉ោង ២ យប់ ក៏បានស្រែកហៅកូនអោយចេញពីបន្ទប់ទឹក តែកូនរបស់គាត់មិនឆ្លើយ ក៏ដាច់ចិត្តទាញទ្វារមើល ស្រាប់តែឃើញកូនប្រុសរបស់ខ្លួន បានធ្វើអត្ដឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកបែកពពុះមាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌ សហការជាមួយជំនាញផ្នែកកោសល្យវិច័យក្រុង បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា ពិតជាការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតមែន និងបានប្រគល់សពឲ្យម្តាយ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕


Telegram