លំនៅដ្ឋានបុគ្គលិកអគ្គីសនី ត្រូវចោរគាស់ទម្លាយយកទ្រព្យសម្បត្តិ នៅស្រុកឯកភ្នំ
សន្តិសុខសង្គម
166

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០ ត្រង់នៅចំណុចក្រុមទី០៧ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទ្រព្យ) មួយកើតឡើង បង្កឡើងជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះម្នាក់ មកធ្វើផ្ទះស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាបុគ្កលិកអគ្គិសនីខេត្តបាត់ដំបង) ផ្ទះនៅដាច់ឆ្ងាយពីគេឯង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ែត ណារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការងារនៅកន្លែងអគ្គិសនីខេត្តចាប់ពីម៉ោង ០៧និង០០នាទី ដោយទុកផ្ទះចោលគ្មានមនុស្សចាំដល់ម៉ោងប្រហែល ១០និង០០នាទីថ្ងៃដដែល ពេលត្រឡប់ដល់ផ្ទះស្រាប់តែឃើញទ្វារក្រោយផ្ទះរបើកមានស្នាមកាត់សោរ ពេលខ្លួនចូលក្នុងផ្ទះពិនិត្យមើលស្រាប់តែឃើញពីដានដំបូងផ្ទះធ្លាយប្រហោងចំកន្លែងបន្ទប់ដេកហើយទ្វារក្នុងបន្ទប់ផ្ទះរបើកទើបដឹងថាមានចោរចូលលួចទ្រព្យសម្បត្តិ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលស្រុកឯកភ្នំបានចុះធ្វើការត្រួតពិនិត្យក្នុងនោះសំភារៈបាត់បង់រួមមាន៖

– អំភ្លីអេសអឹមសោមកាត់ណាញប្លឹស ពណ៌ខ្មៅ ចំនួន ០១គ្រឿង

– ក្បាលមេក្រូហ្វូនចំនួន ០១គូរ

– ម៉ូទ័រកាត់ដែកចំនួន ០១គ្រឿង

– សរុបទឹកប្រាក់ចំនួន ២២០$ (ពីរយម្ភៃដុល្លារអាមេរិក) ។

ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជាជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


Telegram