រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល១៥ថ្ងៃ ត្រូវរុះរើបណ្តាញខ្សែកាប្លិ៍អាកាស ចេញពីវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសក្នុងរាជធានីភ្នំពេញ នៅតាមដងផ្លូវចំនួន២ រួមមាន ៖
១.វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ៩៨
២. វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ
ដោយទុករយៈពេល១៥ថ្ងៃ ឲ្យរួសរាស់រៀបចំរុះរើចេញ គិតចាប់ពីថ្ងៃជូនដំណឹង ទី៦ កញ្ញា ឆ្នាំ២០២១ តទៅ ៕