អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណជាង ២៨ ពាន់លីត្រត្រូវបានបំផ្លាញចោលនៅខេត្តតាកែវ
សន្តិសុខសង្គម
423

ខេត្តតាកែវ ៖ កាលពីនេះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការឯកភាព និងទទួលបានដីការពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តតាកែវ បានធ្វើការបំផ្លាញចោលនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ២៨,៣២០ លីត្រ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវផងដែរ។

គួរបញ្ជាក់ផងដែរថា អាល់កុលក្លែងក្លាយ (មេតាណុល) ទាំងនេះបានមកពីការចាប់បាន និងដកហូតពីឈ្មួញនាំចូល និងចែកចាយមិនសុចរិតនាពេលកន្លងមកក្នុងខេត្តតាកែវ។


Telegram