ម្តាយឪពុកខំចិញ្ចឹមតាំងពីបាតជើងក្រហម លុះអាយុ៣២ឆ្នាំ បែរជារក.ស.ម្លា.ប់.ឪពុកម្តាយ វា.យបំផ្លាញផ្ទះសម្បែង ត្រូវប៉ូលិសចា.ប់ខ្លួន
សន្តិសុខសង្គម
387

ខេត្ត កណ្ដាល ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១ និង ១០នាទីរសៀល មានករណីគំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាបណ្ដាលអោយជនរងគ្រោះត្រូវជាម្តាយមានការភិតភ័យ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ចំនួន ០២នាក់៖

១. ឈ្មោះ ប៉ោក ឃន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាឪពុកចុងជនសង្ស័យ)។

២. ឈ្មោះ ស្រី នាង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាម្ដាយបង្កើតជនសង្ស័យ) ទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធមានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យមានឈ្មោះ សន ភិរម្យ ហៅ កង្កែប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាកូន មានផ្ទុកនូវសារធាតុញៀន ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងចាប់យក៖ ដែកគាស់ ចំនួន ០១ដើម, ដាវ ០១ដើម ធ្វើអំពីដែក និងធ្វើឲ្យខូចខាត ជញ្ចាំងផ្ទះធ្វើអំពីស័ង្កសីជាច្រើនសន្លឹក

និង អណ្តូងបូមទឹក ចំនួន ០១។

សូមបញ្ជាក់ថា កន្លងមកជនសង្ស័យជាកូនអោយតែប្រើប្រាស់គ្រឿងញៀនរួច ឬក៏ផឹកស្រាស្រវឹងតែងតែរករឿង ជេរប្រមាថ ទៅកាន់ជនរងគ្រោះ និងសមាជិកក្នុងគ្រួសារផ្សេងទៀតជាញឹកញាប់ ហើយថែមទាំងប្រើដាវយកទៅគំរាមកំហែង ចង់កាប់សម្លាប់ជនរងគ្រោះទាំង២នាក់ថែមទៀតផង ។

លុះនៅម៉ោងកើតហេតុ ជនសង្ស័យបានត្រឡប់មកដល់ផ្ទះវិញក្នុងស្ថានភាពស្រវឹង ក៏បានមករករឿងម្តាយរួចក៏ អុកឡុកគ្រួសារដោយ ជេរប្រមាថ និងស្រែកគំរាមកំហែង ជនរងគ្រោះជាម្ដាយរបស់ខ្លួន បណ្ដាលឲ្យជនរងគ្រោះមានការភិតភ័យជាខ្លាំង បន្ទាប់មកជនសង្ស័យបានយកដែកគាស់ទៅធ្វើសកម្មភាពវាយ ទៅលើជញ្ជាំងផ្ទះ បណ្ដាលអោយធ្លុះធ្លាយជាច្រើនសន្លឹក និងបានវាយបំផ្លិចបំផ្លាញអណ្តូងបូមទឹកមួយទៀត ខណៈនោះជនរងគ្រោះបានរត់គេចពីកន្លែងកើតហេតុ ហើយបានមករាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលទឹកវិលអោយជួយអន្តរាគមន៍ ។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕.


Telegram