ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងតំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស នៅវេលាម៉ោង០៨យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយវិថី២៨មិថុនា កែងផ្លូវគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1131 បត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុកប៉ះនិងរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-7199 បើកបរពីត្បូងទៅជើង បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីទាំង២បានចរចារគ្នាបញ្ចប់រឿង ដោយសងសំណងការខូចខាតចំនួន៥៥០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕