រាជធានីភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើងទាំងព្រឹកតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ បានយកកាំភ្លើង មកបាញ់សម្លាប់នារីជាសង្សារដែលរស់នៅក្នុងបន្ទប់ជាមួយគ្នា ដូចប្តីប្រពន្ធទៅហើយ ត្រូវចំបំពង់ក ធ្លាយមកខ្នង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាមរួចហើយបុរសជាជនដៃដល់រូបនោះ ក៏បានយកកាំភ្លើងមកបាញ់ក្បាលខ្លួនឯង ចំសៀតផ្កា ធ្លាយពីម្ខាងទៅម្ខាងទៀត ស្លាប់គរដេកអោបនៅលើគ្នា យ៉ាងរន្ធត់ នៅក្នុងថ្លុកឈាម តែម្ដង ។ នេះបើតាមការបញ្ជាក់ពីគ្រូពេទ្យជំនាញផ្នែកចក្ខិ និងកោសល្យវិច្ឆ័យ ផ្ទាល់នៅទីតាំងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់សមត្ថកិច្ចជំនាញនៅទីតាំងកើតហេតុផ្ទាល់ បានប្រាប់មកក្រុមការងារTVFB ឲ្យដឹងថា បឋមថា ការបាញ់សម្លាប់គ្នានេះ កើតឡើងតាំងពីយប់មកម្ល៉េះ តែមិនដឹងថាកំឡុងម៉ោងប៉ុន្មាននោះឡើយ បន្ទាប់ពីគេបានលឺសំឡេងអ្នកទាំង២ ឈ្លោះប្រកែកគ្នា ជាញឹកញាប់ រឿងប្រច័ណ្ណ លុះព្រឹកឡើងក៏ប្រទះឃើញសពតែម្តង ។
ភ្លាមៗសមត្ថកិច្ចជំនាញ បានចុះមកធ្វើការហ៊ុព័ទ្ធនៅទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យស្រាវជ្រាវ បន្តទៀតផងដែរ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះយើងនឹងធ្វើការ Update ជូនបន្តទៀត ៕