អគ្គិភ័យឆេះជាន់ខាងលើក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស យ៉ាងសន្ធោសន្ធៅ បាញ់ទឹកអស់២២ឡានទើបរលត់ សរុបជាទឹកប្រាក់ប្រហែល ១០០០០ ដុល្លារអាមេរិក
សន្តិសុខសង្គម
220

រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង ០៩និង២០ នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអាគារលេខ ២០២០ ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ ភេទ ប្រុស អាយុ ៤៥ឆាំ្ន មុខរបរ អ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ បានឆាបឆេះ ថ្មបេតុងទំហំ ០៨ម៉ែត្រ គុណ ២០ម៉ែត្រ បណ្តាលឲ្យឆេះគ្រឿងសម្ភារៈបរិក្ខាក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី៣ រួមមាន ក្នើយ ភួយ កំរាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល មួយ ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ភ្លាមៗ មានរថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន ស្មើនឹង ៦០ ម៉ែត្រគូប និងមាន រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន ៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន សើ្មនឹង ០៤ ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោចង្វារ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន ស្មើនឹង ២០ ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប , រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ១០និង៤៥ នាទីព្រឹកថ្ងៃដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram