សមត្ថកិច្ចខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតម៉ូតូ៣គ្រឿង និងថ្នាំញៀនចំនួន៥កញ្ចប់
សន្តិសុខសង្គម
386

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ រួមនិងម៉ូតូចំនួន៣គ្រឿង កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចជំនាញអធិការដ្ឋានចុះល្បាត បានប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ឆែកឆេរឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ខុសច្បាប់ចំនួន៥កញ្ចប់ នៅក្នុងថង់ពណ៌លឿង ក្នុងកែបម៉ូតូ និងទូរសព្ទចំនួន១គ្រឿង របស់ជនសង្ស័យឈ្មោះ លី តុលា ។

ក្រោយពីចាប់បានជនសង្ស័យខាងលើ សមត្ថកិច្ចក៏បន្តចាប់ឃាត់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលជាអ្នកជួញដូរគ្រឿងញៀនខុសច្បាប់រួមមាន៖

១. ឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដកហូតបាន៥កញ្ចប់ សង្ស័យសារធាតុញៀន ខុសច្បាប់ ម៉ូតូចំនួន១គ្រឿង និងទូរសព្ទដៃចំនួន១គ្រឿង ។

២. ឈ្មោះ កាន់ ថាវី ហៅគរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដកហូតម៉ូតូ២គ្រឿង និងទូរសព្ទ១គ្រឿង ។

៣.ឈ្មោះ មី ម៉េន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ។ ់

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងអនុវត្តទៅតាមនិតិវិធីច្បាប់ ៕


Telegram