ចា.ប់ខ្លួនបុរសម្នាក់ ក្រោយចា.ប់.រំ.លោ.ភចៅចុ.ងខ្លួនឯង ជាច្រើនដង រហូតមានផ្ទៃពោះជាង២៤សប្តាហ៍
សន្តិសុខសង្គម
698

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកសំឡូត ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ក្រោយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួន រហូតនាងផ្ទៃពោះរយៈពេល ២៤សប្តាហ៍ ៥ថ្ងៃ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ រួមមាន ឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួន មានអាយុ ១៤ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ និង៣០នាទីយប់ រហូតទើបតែបែកការណ៍ ក៏ត្រូវបានសាច់ញាតិ ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនតែម្តង ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុក កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


Telegram