អាវុធហត្ថខេត្តតាកែវ ចាប់ខ្លួននិស្សិតម្នាក់ ក្រោយបែកគំនិតជួញដូរគ្រឿងញៀន ៣៣កញ្ចប់
សន្តិសុខសង្គម
189

ខេត្តតាកែវ ៖ យោងតាមផេក GRK News បានឲ្យដឹងថា កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានម្សៅក្រាមសថ្លា ចំនួន៣៣កញ្ចប់ កាលពីវេលាម៉ោង ២ និង ២០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវលំ ក្នុងភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ន សុខជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ រស់នៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្នុងនោះ កម្លាំងបានធ្វើការដកហូតបាន វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៣៣កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕


Telegram