នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លា..ប់.យ៉ា.ង.រ.ន្ធ.ត់
សន្តិសុខសង្គម
382

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានផ្តាច់ជីវិត លោក នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ មួយរំពេច ខណៈកំពុងបើកបររថយន្តតាមដងផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ រហូតធ្វើឲ្យរថយន្តរបស់លោក នាយរងប៉ុស្តិ៍ ខ្ទាតទៅបុកផ្ទប់នឹងដើមឈើ ទាំងកំរោល កាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសឹង្ហ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមរបាយការណ៍របស់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលក្រុមការងារ TVFB ទទួលបានឲ្យដឹងថា មន្ត្រីនគរបាលដែលស្លាប់នេះ គឺលោក វរសេនីយ៍ទោ ឯក សុវណ្ណារ៉ា អត្តលេខ ៥៤៤៦០ ឋានៈនាយរងប៉ុស្តិ៍ បានធ្វើដំណើរតាមរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-9382 លុះដល់ចំណុចកើតហេតុ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តធុនធំ ពាក់ស្លាកលេខ ព្រៃវែង 3A-1107 បើកបុកជាមួយរថយន្តរបស់លោក ពេញទំហឹង បណ្តាលឲ្យខ្ទាតវិលខ្ញាល់មកបោកផ្ទប់ដើមឈើ ទាំងកំរោល បណ្តាលឲ្យ លោកវរសេនីយ៍ទោ ឯក សុវណ្ណារ៉ា នាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្លាប់យ៉ាងរន្ធត់តែម្តង ។

ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក៏បានធ្វើដំណើរទៅកន្លែងកើតហេតុផងដែរ ដោយបានឃាត់រថយន្តធុនធំនោះបាន និងឲ្យសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ សូមចូលរួមរំលែកទុក្ខផង ៕


Telegram