ចាប់ខ្លួនជនជាតិចិន១៤នាក់ ដកហូតអាវុធ ៧ដើមវែងខ្លី ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ
សន្តិសុខសង្គម
227

ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈកម្លាំងសមត្ថកិច្ចចម្រុះ រួមមានទាំង កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក លី សុភី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក តី វិសាល អធិការក្រុងព្រះសីហនុ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បាន ចុះមកធ្វើការអន្តរាគមន៍ ស្រាវជ្រាវ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា និងការប្រើប្រាស់អាវុធខុសច្បាប់ ដែលបានកើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចនៅចំណុច កាស៊ីណូ ស៊ីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ ចុងឆ្នេរអារីស្តុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតបានកាំភ្លើងសរុបចំនួន ៧ដើម ខ្លីវែង ។ ក្នុងនោះ មានកាំភ្លើងខ្លី៥ដើម រួមមាន ម៉ាកK54 ចំនួន២ដើម ម៉ាកK59 ចំនួន១ដើម ម៉ាកCF98 ចំនួន១ដើម និងម៉ាករឡូ១ដើម ។ ចំណែកកាំភ្លើងប្រភេទវែង មាន២ដើម រួមមាន កាំភ្លើងម៉ាក AKចំនួន១ដើម និងម៉ាក M4 ចំនួន១ដើម និងបានធ្វើការឃាត់ខ្លួនមនុស្សរហូតដល់១៤នាក់ ក្នុងនោះមានស្រីម្នាក់ ផងដែរ ។

ពេលនេះជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់ ៕


Telegram