ឃាត់ខ្លួន ១៨នាក់ បិទអាជីវកម្ម១ទីតាំង ល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១
រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១៖
ការអនុវត្តវិធានការច្បាប់មានចំនួន ១៦ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ១៨នាក់ (បិទអាជីវកម្ម) ១ទីតាំង
២.ឃាត់យានយន្ត (រថយន្ត ៣គ្រឿង និងម៉ូតូ ១គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ២,២០០,០០០រៀល ៕