កម្លាំងចម្រុះខណ្ឌសែនសុខ ចុះឃាត់ខ្លួនមនុស្ស៣១នាក់ ជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមផេក ផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះឃាត់ខ្លួនមនុស្សជាង៣០នាក់ កាលពីព្រលប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។
បើតាមការបញ្ជាក់ពីអាជ្ញាធរ ការចុះឃាត់ខ្លួននេះ គឺក្រោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតក្នុងភូមិសាស្ត្រ ក៏បានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ដែលផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ល្មើសនឹងវិធានសុខាភិបាល និងវិធានរដ្ឋបាលផងដែរ ។
បច្ចុប្បន្នមនសុស្សទាំង៣១នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធីច្បាប់ ៕