សមត្ថកិច្ចស្រុកស្ទឹងហាវ ជួយជម្លៀសប្រជាពលរដ្ឋនឹងជួយជញ្ជូនសម្ភារៈប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះទឹកជំនន់ !
ខេត្តព្រះសីហនុ ៖ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆែ សាលីដេន ជាអធិការរងអន្តរាគមន៍ពិសេស និងលោក វរសេនីយ៍ត្រី កែវ រឿន ជាជំនួយការ បានដឹកនាំកម្លាំងចុះធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលស្ថិតនៅក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។
ជាលទ្ធផល កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានជួយជម្លៀសប្រជាពលរដ្ឋនឹងជួយជញ្ជូនសម្ភារៈប្រើប្រាស់របស់ពួកគាត់ មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ៕