សម្រាប់ខែសីហា ៖ ឆ្នាំ២០២១ ដែលនៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចបង្ក្រាបបានបទ ល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។
បើតាមសម្តេចក្រឡាហោម ស ខេង ករណីល្មើសដែលបង្ក្រាបបានទាំង នោះរួម មាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន៣៥៥ករណី, ករណីប្រើប្រាស់ មាន ចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៨៦១ នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើន ឡើង ចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។
សម្ដេចក្រឡាហោមបានបន្ដថា ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជន សង្ស័យ ក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើ ប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃ មាន០១នាក់។ មានជនបរទេស២១នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បើទោះបីជាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ច បង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិ ការ ក្នុងខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកបានថយចុះ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿង ញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿង ញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ច យើង បង្ក្រាបបានករណីធំៗ។
សូមជម្រាបជូនថា គ្រឿងញៀនដែលចាប់បានក្នុងខែសីហា ឆ្នាំ២០២១នេះ រួមមាន មេតំហ្វេតាមីនក្រាមម្ស៉ៅជាង៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិច ស្រ្តាស៊ី ជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepamជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម ៕ AKP