ខេត្តបាត់ដំបង ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ជ្រើសផ្លូវដើរខុស ពាក់ព័ន្ធនឹងគ្រឿងញៀន មិនស្តាយអនាគត ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤០ថង់ និងប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ កាលពីវេលាម៉ោង ១ និង២៥ នាទី រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើមានឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងនោះសមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤០ថង់ ទម្ងន់ ១៧.៧០ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ ទម្ងន់ ០.១២ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
ពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងដែលពាក់ព័ន្ធ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ អគ្គស្នងការដ្ឋាននគរបាលជាតិ