ឆាតទៅប្រពន្ធគេ ប្រាប់ថាប្តីត្រូវប៉ូលិសឃាត់ខ្លួន ឲ្យផ្ញើរលុយពីបរទេសជាបន្តបន្ទាប់ សរុបចំនួន 237,142$ ត្រូវប៉ូលិសវែកមុខចា.ប់ខ្លួនបាន៣នាក់
សន្តិសុខសង្គម
384

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន ០៣ នាក់ ០២នាក់ជាស្ត្រីខ្មែរ និងបុរសជនជាតិ នីហ្សេរីយ៉ា អាយុ ៣៨ឆ្នាំ មុខរបរជំនួញ ពីបទឆបោក និងសម្អាតប្រាក់ ។

ក្នុងនោះ ជនជាតិបរទេសម្នាក់ និងស្ត្រីជនជាតិខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខធ្វើការឃាត់ខ្លួន។

តាមប្រភពព័ត៌មាន ជនល្មើសបានទំនាក់ទំនងមកកាន់ស្រ្តីជាប្រពន្ធជនរងគ្រោះតាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើមឆ្នាំ២០២០ ដោយបានឲ្យស្រ្តីជាប្រពន្ធជនរងគ្រោះផ្ញើប្រាក់ពីប្រទេសកាណាដាចូលមកគណនីធនាគារក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយប្រាប់ថា ជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួន និងឃុំខ្លួនដោយមូលហេតុហួសសុពលភាពទិដ្ឋាការ ហើយត្រូវផ្ញើលុយឲ្យពួកគេ ដើម្បីសម្របសម្រួល ។

តាមចម្លើយសារភាពរបស់ប្រពន្ធជនល្មើស ថាខ្លួនពិតជាបានទទួលប្រាក់ពីក្រៅប្រទេសតាមរយៈការផ្ទេរប្រាក់ចូលមកក្នុងគណនីធនាគាររបស់ខ្លួន ជាច្រើនបន្តបន្ទាប់ ដោយគ្មានប្រភពច្បាស់លាស់សរុបជាទឹកប្រាក់៖ ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួនៈ 237,142$ ហើយផ្ទេរចេញពីធនាគារABA មានចំនួនៈ 1,600$ និងការផ្ទេរប្រាក់ចេញពីគណនីវីងវេរប្រាក់សរុបទឹកប្រាក់ចំនួនៈ 9,866$ ទៅគ្នីគ្នាបន្ត ។

បន្ទាប់មកសមត្ថកិច្ចបានបន្តឃាត់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធ ក្រោយពីបានធ្វើការសាកសួររួចមកជនសង្ស័យទាំងអស់បានសារភាពថាខ្លួនពិតជាបានទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេសពិតប្រាកដមែន ដោយគ្មានប្រភពច្បាស់លាស់សរុបមានទឹកប្រាក់ដែលបានផ្ទេរចេញពីធនាគារមានចំនួនៈ 73,141$ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ត្រូវគិតពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿការបញ្ចុះបញ្ចូល ឆបោករបស់អ្នកដ៏ទៃ ជាពិសេសមនុស្សដែលយើងមិនស្គាល់ប្រវត្តច្បាស់លាស់ ៕


Telegram