នារី វ័.យក្មេ.ងម្នាក់ មិនដឹងជាមានវិបត្តិអ្វី បែរជាព្យា.យា.មប.ញ្ច.ប់ជីវិត...
សន្តិសុខសង្គម
300

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈ នារី វ័យក្មេងម្នាក់ អាយុ១៩ឆ្នាំ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានឈាន ជើង ជាន់ លើ បង្កាន់ដៃស្ពាន រៀបនឹង លោ ត ទ ម្លា ក់ ខ្លួន ចូលក្នុងទឹក ដើម្បីបញ្ចប់ជីវិតទៅហើយ ទាំងមេឃកំពុងមានការធ្លាក់ភ្លៀងខ្លាំង តែត្រូវបានប្រជាពលរដ្ឋ រ ត់ទៅ ចាប់ទាញ ដៃ ទ ម្លា ក់មក ខាងក្រោម វិញ កាលពី វេលា ម៉ោង ៩ និង៤០ នាទី យប់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ លើ ស្ពាន ជ្រោយចង្វារ ក្នុង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។

ប្រភពពី ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា គាត់ បានធ្វើ ដំណើ រឆ្ល ង កាត់ លើ ស្ពាន ជ្រោយចង្វារ រួ បានឃើញនារីរងគ្រោះខាងលើ ដែលមានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ ស្រស់ស្អាតណាស់ មក អង្គុយ យំ នៅលើ ស្ពានទាំង មេឃ កំពុង ភ្លៀង ខ្លាំង មិនដឹងមានវិបត្តិអ្វីទេ បានឈាន ជើង ជាន់ លើ បង្កាន់ដៃស្ពាន បម្រុង លោ ត ទ ម្លា ក់ ខ្លួន ចុះទៅ ហើយ តែត្រូវបាន គាត់ឃើញរ ត់ទៅ ទាញ ដៃ ទ ម្លា ក់មកក្រោម វិញ និងប្រញាប់រាយការណ៍ជូនសមតហថកិច្ចតែម្តង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំគ្នា លើកដាក់លើ ម៉ូតូ នាំយកទៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ស ង្កា ត់ ជ្រោយចង្វារ ដើម្បី សួរនាំ រួចទាក់ទងហៅសាច់ញាតិមកទទួលយកទៅផ្ទះវិញផងដែរ ។

សូមផ្តាំទៅបងប្អូនមួយចំនួនដែលកំពុងបាក់ទឹកចិត្ត នឹងកំពុងមានកូនចិត្តចង់គិតខ្លីទាំងអស់ថា គ្រប់បញ្ហាអាចមានផ្លូវចេញ អាចមានផ្លូវសម្រាប់ដោះស្រាយបាន សូមកុំគិតខ្លីបញ្ចប់ជីវិតខ្លួនឯងឲ្យសោះ ជីវិតយើងម្នាក់ៗមានតម្លៃណាស់ សូមកុំឲ្យបញ្ហាប៉ុណ្ណឹង ក៏គ្របសង្កត់យើងបាន ការបញ្ចប់ជីវិត មិនមែនជាផ្លូវចេញដ៍ល្អនោះឡើយ ៕


Telegram