ស..ព.ជនរងគ្រោះ ដែលបា.ត់ខ្លួនដោយសារលិ.ចទូកនៅក្នុងលម្ហសមុទ្រ នៅស្រុកស្ទឹងហាវ បានរកឃើញហើយ
សន្តិសុខសង្គម
604

ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកសពជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ឃើញហើយ នៅវេលាម៉ោង៦ល្ងាចនេះ ដោយជនរងគ្រោះបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចម្ងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ៕


Telegram