រថយន្តហ៊ីយ៉ាន់ដាយ បុកគារថយន្តBMW គាបជាប់បង្គោលភ្លើងខ្ទេចមួយចំហៀង
សន្តិសុខសង្គម
364

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក BMW មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តហ៊ីយ៉ាន់ដាយ បួងចង្កូតបត់ស្តាំ ទៅគាបរថយន្ត BMW គាបជាប់បង្គោលភ្លើងតែម្តង សំណាងណាស់គ្មានអ្នកណាម្នាក់ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំណុចទល់មុខវត្តចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 3A-4555 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ ពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះដល់ចំណុចកើតហេតុ ស្តុបមុខវត្តចាក់អង្រែក្រោម រថយន្តនេះបានបត់ស្តាំបម្រុងនឹងឆ្លងទៅផ្លូវ ត្រូវបានរថយន្តម៉ាកBMW មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8797 បើកបរដោយជនបរទេស ស្របទិសគ្នាមកពីក្រោយ បានវ៉ាស្តាំមិនផុតក៏ត្រូវរថយន្តដឹកខ្សាច់ បុកទ្វារចំហៀងខាងស្តាំ គាបជាប់នឹងបង្គោលភ្លើង រងការខូចខាតរថយន្តមួយចំហៀងស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ច សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការសម្របសម្រួល ដោយភាគីទាំង២បានយល់ព្រមស្មើរគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕


Telegram