ទៅមើលកូ.នឈឺនៅមន្ទីរពេទ្យ ទុកកូ.ន១ទៀតឲ្យនៅផ្ទះជាមួយអ្នកធ្វើការជាមួយគ្នា បែរជាហ៊ានលូកថ្លើមទៅវិញ.....
សន្តិសុខសង្គម
457

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់យកទៅសាកសួរ ខណៈដែលឪពុករបស់គេស្រែកឆោឡោ ពេលទាន់ជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាព ប៉ុនប៉ងរំលោភកូនរបស់គាត់ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ ឪពុកបានទៅមើលកូនស្រីម្នាក់ទៀតឈឺនៅឯមន្ទីរពេទ្យ ដោយទុកកូនស្រីអាយុទើបតែ ១១ឆ្នាំ នៅផ្ទះជាមួយនឹងបុរសម្នាក់ ដែលធ្វើការជាមួយគ្នា ដោយនៅក្នុងផ្ទះទាំង២នាក់ រួចបុរសរូបនោះ ក៏បានយកដៃទៅស្ទាបអង្អែលលើខ្លួនប្រាណរបស់កូនស្រីរបស់គាត់ ភ្លាមនោះប្អូនស្រីគាត់បានទំនាក់ទំនងហៅគាត់មកផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារ TVFB ឲ្យដឹងថា ឪពុកជនរងគ្រោះ បានរៀបរាប់ថា បុរសម្នាក់ដែលធ្វើការជាមួយគ្នា ត្រូវជាបងប្អូននិងសាច់ញាតិជាមួយគ្នា តែមិនបានទៅបៀតបៀនកេរ្តិ៍ខ្មាស់ ឬរំលោភនោះទេ គ្រាន់តែចាប់ដៃនិងចាប់ជើងប៉ុណ្ណោះ ឪពុកជនរងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ច ធ្វើការអប់រំនិងណែនាំ កុំឱ្យធ្វើចឹងទៀត បើសិនជាហ៊ានធ្វើអញ្ចឹងទៀត លោកនឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួននិងចាត់ចែងតាមនីតិវិធីច្បាប់។

ក្រោយសមត្ថកិច្ចធ្វើការអប់រំណែនាំទៅលើបុរសខាងលើនេះរួច ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ តែបើមានលើកក្រោយនឹងអនុវត្តតាមច្បាប់ ៕ Mrr Ka


Telegram