រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភា២រូប បើកឆាកប្រយុទ្ធគ្នា នៅលើសួនច្បារ ត្រូវបានកងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសួរនាំ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនារីរូបស្រស់សោភាម្នាក់ ដែលជាជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទិញអីញ៉ាំនៅម្ដុំសួនច្បារយុទ្ធការ លុះត្រឡប់មកវិញ ក៏មាននារីរូបស្រស់មួយក្រុម បានយកទឹកកកមួយដុំ គប់ត្រូវជើងនាង រួចនាងក៏ដើរមកសួរនាំនារីមួយក្រុមទៀតនោះ ក៏ឈ្លោះគ្នាបង្កចេញជាហិង្សាកើតឡើង វាយតប់គ្នាផ្អើលពេញលើសួនច្បារតែម្តង ។
នាងបានបន្តទៀតថា ពេលនេះ នាងត្រូវក្រុមនារីភាគីម្ខាងទៀត ធាក់មួយជើងចំពោះ បណ្ដាលឲ្យនាងដួលទៅនឹងដី នាងក៏រត់សំដៅទៅផ្ទះឲ្យម្ដាយជួយ។ ភ្លាមនោះម្ដាយនាងក៏បានមកដល់ និងបានទំនាក់ទំនងហៅសមត្ថកិច្ចអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ចុះធ្វើការសួរនាំភ្លាមៗ ទៅលើនារីពីររូបដែលនារីជនរងគ្រោះអះអាងថានារីម្នាក់បានបោចសក់ និងវាយនាង នៅលើសួនច្បារ ។
ក្រោយពេលកើតហេតុ នារីទាំង២ក្រុមត្រូវបានកម្លាំងអន្ដរាគមន៍របស់អធិការនគបានខណ្ឌជ្រោយចង្វារ ធ្វើការសាកសួរ តាមនិតិវិធីបន្ត ៕ Mrr Ka