សង្ស័យលឿនពេក ដល់ផ្លូវកោង បុ.កឡើងខឿនផ្លូវ បន្តបុ.កបង្គោលភ្លើង ខ្ទេចរថយន្ត...
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តមួយគ្រឿង សង្ស័យក្នុងល្បឿនលឿន ដល់ផ្លូវកោងក៏បានរេចង្កូតឡើងទៅលើខឿនផ្លូវ រួចបន្តជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់បង្គោលភ្លើង អស់១ដើម ខ្ទេចរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំនេះ២០២១ ស្ថិតតាមបណ្ដោយផ្លូវR៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីឡុចវីហ្គូ ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ឆ្ពោះទៅតាមបណ្តោយផ្លូវR៥ លុះធ្វើដំណើរមកដល់ចំណុចផ្លូវកោង សង្ស័យក្នុងល្បឿនលឿន បានរេចង្កូតឡើងទៅលើខឿនផ្លូវ រួចជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវចំពីមុខពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងបាក់អស់ចំនួន១ដើម ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង និងធ្វើការឃាត់ខ្លួនម្ចាស់រថយន្តរួមទាំងរថយន្ត យកទៅកាន់ស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំរួចបន្តចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀតផងដែរ៕ Mrr Ka


Telegram