បង្ហោះTikTok ជិះបញ្ច្រាស់អស់១ម៉ឺន ក្នុងខ្លឹមសារជេប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចហៅមកវាស់កម្ពស់
សន្តិសុខសង្គម
430

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម Tik Tok ជេរប្រមាទមើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:។

បុរសរូបនេះ ត្រូវសមត្ថកិច្ចនាំមកសាកសួរ បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។

ការបង្ហោះព័ត៌មានមិនពិតមានលក្ខណៈមើលងាយមកលើសមត្ថកិច្ចនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនដែលបង្ហោះព័ត៌មានប្រមាថមកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដើម្បីទទួលកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ ជាពិសេសគឺបានថតជាវីដេអូដើម្បីធ្វើការសុំទោសជាសាធារណៈចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ៕


Telegram