ឆក់អាវអ្នកលក់តាមរទេះនៅចិញ្ចើមផ្លូវជិះរត់ ត្រូវប៉ូលិសចាប់ខ្លួនបាន៤នាក់ ដកហូតម៉ូតូ២គ្រឿង
សន្តិសុខសង្គម
359

រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់អាវអ្នកលក់តាមរទេះ នៅតាមចិញ្ចើមផ្លូវ ត្រូវបានជនរងគ្រោះស្រែកចោរៗ ផ្អើលដល់សមត្ថកិច្ចដេញតាមចាប់បានទាំង៤នាក់ បែកភក់ប្រឡាក់ពេញខ្លួន បញ្ជូនមកកាន់ប៉ុស្តិ៍សាកសួរភ្លាមៗ កាលពីវេលាម៉ោង ជិត៤ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង កែងមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ រួមមាន ៖

ទី១ឈ្មោះ អាវ ខេរា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ទី២ឈ្មោះ កុយ ចាន់ស៊ិន ១៧ឆ្នាំ។

ទី៣ឈ្មោះ វណ្ណ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ ។

ទី៤ឈ្មោះ រី សាមុត ភេទប្រុស អាយុ១៧ឆ្នាំ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កន្លងមកតែងតែមានក្រុមចោរ មកឆក់យកអាវរបស់គាត់ ដែលលក់តាមរទេះ នៅតាមចិញ្ចើមផ្លូវជាញឹកញាប់ ហើយនាំគ្នាជិះរត់បាត់ ។ លុះដល់ថ្ងៃកើតហេតុ ក៏មានជនសង្ស័យ៥នាក់ ជិះម៉ូតូ៣គ្រឿង មកធ្វើសកម្មភាពឆក់អាវរបស់គាត់ទៀត ដែល១មានតម្លៃជាង១០ដុល្លារ ទើបគាត់ស្រែកចោរៗផ្អើលសមត្ថកិច្ចដេញចាប់ខ្លួនបាន ៤នាក់ ដកហូតម៉ូតូ២គ្រឿង យកមកសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕មេសា


Telegram