ម្ចាស់KTV GO ON ធ្វើខួបកំណើតឲ្យចៅជាលក្ខណៈគ្រួសារមានគ្នាប្រហែល ១៧ ទៅ ១៨នាក់ ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចថា លួច បើកបម្រើ ភ្ញៀវរាល់ ថ្ងៃ ត្រូវសមត្ថកិច្ចចុះមកពិនិត្យដល់ទីតាំង
សន្តិសុខសង្គម
311

ខេត្តកណ្តាល ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ មាន KTV នៅ ឃុំ ព្រែក អំបិល មួយ កន្លែង ឈ្មោះ GO ON នៅតែ បន្ត លួច បើកបម្រើ ភ្ញៀវ ជា រាង រាល់ ថ្ងៃ ភ្ញៀវ ចេញ ចូល ម៉ោង 8 ដល់9យប់ រហូត រញ៉េរញ៉ៃ ពេញ និង មិន ខ្លាច ញញើត នឹង បម្រាម៣កុំ ៣ការពារ ឡើយ ភ្ញៀវ ចេញ រញ៉េរញ៉ៃ ពេញ ផ្លូវ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះទៅដល់ទីតាំងហាងខារ៉ាអូខេហ្គោលអន បានសួរនាំម្ចាស់ទីតាំងឈ្មោះស្រី ចន្ធូ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងខារ៉ាអូខេ ហ្គោលអន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង តាមការបំភ្លឺរបស់ឈ្មោះ ស្រី ចន្ធូ បានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ គឺគាត់បានធ្វើខួបកំណើតឱ្យចៅជាលក្ខណៈគ្រួសារមានគ្នាប្រហែល ១៧ ទៅ ១៨ នាក់ពិតប្រាកដមែន។ ចំណែកថាបើកឱ្យភ្ញៀវចូលច្រៀងនោះមិនមានទេ។

ក្រោយសួរនាំរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងខាងលើ មិនឱ្យបើកខារ៉ាអូខេទទួលភ្ញៀវជាដាច់ខាត ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕


Telegram