ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង២រសៀល អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំ បង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការន គរ បាលក្រុងបាត់ដំបង បានដឹកនាំបង្រ្កាបករណី ល្បែងស៊ីសងខុស ច្បាប់ (កត់កន្ទុយលេខឆ្នោត) មួយ នៅចំណុចផ្សារ បន្លែស្ថិតក្នុង ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកដាក់តុកត់កន្ទុយលេខឆ្នោតម្នាក់ ឈ្មោះ បាន សាវ៉េត ភេទស្រី អាយុ៤២ ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វើការដកហូតវត្ថុតាងរួមមាន៖
-ប្រាក់រៀល ចំនួន ៦០ម៉ឺនរៀល(ហុកសិបម៉ឺនរៀល)
-ទូរស័ព្ទដៃម៉ាក់អូប៉ូ ចំនួន ០១គ្រឿង
-បន្ទាត់ដែក ចំនួន ០១
-ម៉ាស៊ីនគឹតលេខ ចំនួន ០១គ្រឿង
-ក្រដាស់កាតុងកត់ឆ្នោត មានលេខឆ្នោត មួយចំនួន
-សៀវភៅចេញ ឆ្នោត ចំនួន ០១ក្បាល
-ប៊ិច ខៀវចំនួន ០២ ដើម។
នៅពេលធ្វើការសាកសួររួចសមត្ថកិច្ចនគរបាលក្រុង បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕