ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដាក់វិធានការដល់ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ដែល មាន លោកវរសេនីយ៍ឯក ឆៃ ច័ន្ទតារា ស្នងការរង ជំនួយការ ដឹកនាំការងារការិយាល័យនេះដោយលោកវរសេនីយ៍ឯក គឹម ស៊ុនរិទ្ធី នាយ ការិ យាល័យនគរបាលសណ្តាប់ធ្នាប់បា ដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ ដោយសហការណ៍ជា មួយកម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង ធ្វើការរៀបចំសណ្តាប់ធ្នាប់។
ក្នុងនោះ សមត្ថកិច្ចក៏បានណែនាំ ដល់បងប្អូនដែលដាក់តាំងទំនិញលក់គ្រប់ប្រភេទ នៅតាមផ្លូវនាំបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ៕