រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តមួយគ្រឿងកំពុងអែបខាងនៅចិញ្ចើមផ្លូវ ច្រឡំជាន់ហ្គែរស្ទុះទៅបុកម៉ូតូ២គ្រឿងទាំងកំរោល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខផ្សារសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ គៀត ជា អាយុ ៤៦ឆ្នាំ មុខរបរ ជាងសំណង់។
បើតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តហាយឡែនឌ័រ បានប្រាប់មកក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុគាត់ បានបើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពាក់មាសស្លាកលេខ ភ្នំពេញ 2AL-2906 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកើតហេតុ គាត់បានអែបស្ដាំនៅចិញ្ចើមផ្លូវរង់ចាំប្អូនទៅទិញម៉ូទ័រយោងនៅផ្សារទូលទំពូង ខណ:កំពុងរង់ចាំក៏ភ្ញាក់ ជើងច្រឡំជាន់ហ្គែរទាញចង្កូតមកឆ្វេងដៃជ្រុលទៅបុកម៉ូត២គ្រឿងពីក្រោយ ទី១ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1X-5193 កិនជាប់ក្រោមរថយន្ត រួចបន្តបុកម៉ូតូមួយគ្រឿងទៀតម៉ាកលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 1AG-0368 ខូចខាតយ៉ាងដំណំ និងបណ្ដាលអោយមនុស្សប្រុសស្រី២នាក់របួសធ្ងន់ រួចបន្តបុករបាំថ្មពុះចែកទ្រូងផ្លូវវៀចអស់មួយកង់បន្ថែមទៀង ចំណែកជនរងគ្រោះប្រុសស្រី២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការគូសវាស់បាញ់ថ្នាំយកម៉ូតូនិងរថយន្តថែមខាងបញ្ជៀសការកកស្ទះនិងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕មេសា