គ្រាន់តែលឺ អាឡូប្តីឯ.ង.ស្លា.ប់ហើយ ប្រព.ន្ធយំផ.ង រ.ត់ផងចេញពីរោងចក្រ មកដល់ឃើញប្តីស្លា.ប់.ពិ.តមែន
សន្តិសុខសង្គម
602

រាជធានីភ្នំពេញ​​ ៖ ប្រពន្ធ រត់យំផងអីផង ស្កាត់រត់ចេញពីរោងចក្រ មកមើលប្តីភ្លាម គ្រាន់តែដឹងថា ប្តីត្រូវបានគេឃើញផ្កាប់មុខស្លាប់នៅវាលស្រែមួយកន្លែង កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្តីរបស់ស្ត្រីឈ្មោះ គង់ ចន្ទី អាយុ២៨ឆ្នាំ ជាកម្មករកាត់ដេរ និងជាប្រពន្ធ បានប្រាប់TVFB ឲ្យដឹងថា ប្តីរបស់ខ្លួនមានឈ្មោះ វែង វៃ អាយុ២៨ឆ្នាំ មុខរបរកម្មករបុកគ្រឹះ សំណង់ ដោយប្តីគាត់មានជំងឺឆ្កួតជ្រូកប្រចាំកាយ តែងតែប្រកាច់ជាញឹកញាប់ តែបានគាត់ជាប្រពន្ធ និងអ្នកជិតខាងជួយទាន់ពេល លុះយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្តីរបស់គាត់បានចេញពីផ្ទះទៅមើលបង្កៃ តែអារម្មណ៍គាត់មិនស្រួលក៏ឃាត់ប្តី លុះព្រឹកឡើងម៉ោង ៦ ប្តីគាត់ក៏ជិះម៉ូតូមកមើលបង្កៃ បែរជាជួបរឿងបែបនេះទៅវិញ ពេលនោះគាត់កំពុងធ្វើការនៅរោងចក្រ មានគេតេប្រាប់ថា ប្តីឯងស្លាប់ហើយ ទើបគាត់ប្រញាប់រត់ចេញមកមើលប្តី ទឹកភ្នែកស្រោចខ្លួន ស្រណេះអាលោះអាល័យប្តូ មកដល់ឃើញប្តីស្លាប់ពិតមែន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍កាកាបទី២ សហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានី ភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺរើឡើង រួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕មេសា


Telegram