អគ្គិភ័យឆេះ ភោជនីយដ្ឋាន ជី ឌី នៅ ឃុំ វិហារ ហ្លួង ផ្អើលអស់សមត្ថកិច្ច បាញ់ទឹកអស់ជិត២០ឡានទើបរលត់ !
សន្តិសុខសង្គម
120

ខេត្ត កំពង់ស្ពឺ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នា ថៃ្ង ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ លោក ឧត្ដមសេនីយ៍ទោ សម សា មួន ស្នងការ នគរបាល ខេត្ដកំពង់ស្ពឺ បាន បញ្ជា ឱ្យ កម្លាំង នគរបាល នៃ អធិការដ្ឋាន នគរបាល ស្រុក ឧដុង្គ ចេញ ជួយ អន្ដរាគមន៍ ពន្លត់ ករណី អគ្គិភ័យ ឆាបឆេះ នៅ ចំណុច ភោជនីយដ្ឋាន ជី ឌី មាន ទីតាំង ស្ថិត នៅ ភូមិ អំពិល ដាំទឹក ឃុំ វិហារ លួង ស្រុក ពញាឮ ខេត្តកណ្ដាល តាម បណ្តោយ ផ្លូវជាតិ លេខ ៥ ចន្លោះ គឺ ឡូ ម៉ែ ត លេខ ៣៦-៣៧ កាលពីវេលា ម៉ោង ០៩ និង ២៨ នាទី ព្រឹក បណ្តាល ឲ្យ ឆេះ ខូចខាត ទាំងស្រុង អគារ ០១ ខ្នង ដែល មាន ទំហំ ទទឹង ៣៥ ម៉ែត្រ និង បណ្តោយ ៥០ ម៉ែត្រ សម្ភារៈ សា ឡុ ង ពូក កង្ហារ ម៉ាស៊ីនត្រជាក់ និង សម្ភារៈ ផ្សេងៗ មួយ ចំនួន ទៀត ខូចខាត ទាំងស្រុង ។

កិច្ច អន្ដរាគមន៍ ក្នុង ករណី កើតហេតុ ខាងលើ សមត្ថកិច្ច នគរបាល អាជ្ញាធរ មូលដ្ឋាន បាន គ្រប់គ្រង សភាព ការ ណ៌ បាន ទាំងស្រុង និង ប្រើប្រាស់ រថយន្ត ពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង ។ ក្នុង នោះ មាន រថយន្ត ពន្លត់ អគ្គិភ័យ របស់ អធិការដ្ឋាន នគរបាល ស្រុក ឧដុង្គ ០១ គ្រឿង បាន ចូលរួម និង រថយន្ដ ពន្លត់ អគ្គិភ័យ មក ពី ខេត្តកណ្ដាល និង ខេត្តកំពង់ឆ្នាំង ការ ប្រើប្រាស់ ទឹក អស់ ចំនួន ១២ ឡាន ។

តាម ការ បញ្ជាក់ ពីរ ជំនាញ និង ម្ចាស់ ទីតាំង ថា អគ្គិភ័យ ខាងលើ បណ្ដាល មក ពី ឆ្លង ចរន្តអគ្គិសនី តែ មិន បណ្តាល ឲ្យ មាន គ្រោះថ្នាក់ ដល់ អាយុជីវិត មនុស្ស ទេ ៕


Telegram