រថយន្តកូរ៉េដឹកទឹកសុទ្ធ សង្ស័យដឹកធ្ងន់ពេក កិនលើជង្ហុកផុងជាប់កង់ម្ខាង ផ្អៀងស្ទើរបះជើង
សន្តិសុខសង្គម
469

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកទឹកបរិសុទ្ធ សង្ស័យធ្ងន់ពេក បើកកិនចំកន្លែងជង្ហុក ដែលទើបជួសជុលរួច ស្រាប់តែផុងកង់ក្រោយ ជាប់គាំងទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៦ កែងនឹងផ្លូវលេខ ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2B-2434 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៦ ពីលិចទៅកើត ខណៈបើកសុខៗមកដល់ចំណុចកើតហេតុខាងលើ សង្ស័យរថយន្តនេះ ដឹកធ្ងន់លើសចំណុះ ក៏ផុងកង់ក្រោយផ្នែកខាងស្ដាំ ជាប់គាំងក្នុងជង្ហុកទៅមុខលែងរួចតែម្តង ត្រូវបានម្ចាស់រថយន្ត បានហៅរថយន្តមួយគ្រឿងទៀត មកសាងទឹកសុទ្ធ រួចហើយបានអូសរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕នង មឿន


Telegram