រាជធានីភ្នំពេញ ៖ ជនជាតិចិន ប្រុសស្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ រួមទាំងប៉ូលិសទាំងទែប៉ូល ឬហៅថាប៉ូលិសចិន សហការចម្រុះជាមួយនគរបាលខណ្ឌចំការមន សរុបជាច្រើននាក់ ឡោមព័ទ្ធចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងអាគារដាយមិនកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ការចុះបង្ក្រាបនិងចាប់ខ្លួនជនជាតិចិនទាំង៤នាក់នេះ គឺសង្ស័យពាក់ព័ន្ធករណីឃាតកម្ម នៃការសម្លាប់របស់មនុស្ស២នាក់ ប្រុសស្រីជាប្តីប្រពន្ធនឹងគ្នា កាលពីអំឡុងដើមឆ្នាំ២០២១ ពោលគឺនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែង ដែលមានឈ្មោះ L&H ។
សមត្ថកិច្ចបានបន្តថា ក្រោយមានករណីឃាតកម្មនេះកើតឡើង ប៉ូលិសបានស្រាវជ្រាវយ៉ាងដុតដៃដុតជើង រហូតកំណត់មុខសញ្ញាបាន ដែលកំពុងរត់គេចខ្លួន ទើបឈានដល់ការចុះឡោមព័ទ្ធចាប់ខ្លួនបានមនុស្ស៤នាក់ ប្រុសស្រីខាងលើនេះតែម្តង បញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត៕