ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសស្រីតូចៗចំនួន៥នាក់ បានបបួលគ្នាលេងទឹក ខណៈទឹកទន្លេ មេគង្គ បាននិងកំពុង ចាប់ផ្ដើម ហក់ ឡើងជា បណ្ដើរ ៗ អកុសលបែរជាត្រូវទឹកហូរ គួចយកទៅ ផ្អើលប្រជាពលរដ្ឋនៅទីនោះ ជួយចេះទូក សង្គ្រោះបាន៤នាក់បន្តបន្ទាប់ ខណៈក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ទៀត បានបាត់ខ្លួន លិចបាត់ចូលទៅក្នុងទឹក ប្រើពេលជាង៥ទៅ៦ម៉ោង ទើបរកឃើញសពក្មេងស្រីខាងលើ តែសោកស្តាយផង ក្មេងនេះបានស្លាប់ទៅ ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ចំណុច ស្ពាន អណ្តោត ក្នុងភូមិ ឈូក ឃុំ ឈូក ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង៥នាក់ រួមមាន៖
១- ឈ្មោះ នាង ស្រី ដែ ត ភេទ ស្រី អាយុ ១៣ ឆ្នាំ (ស្លាប់)
២- ឈ្មោះ នាង លី ឆេ ង ភេទ ប្រុស អាយុ ១១ ឆ្នាំ
៣- ឈ្មោះ នាង ចាន់ លាភ ភេទ ប្រុស អាយុ ៦ ឆ្នាំ
៤- ឈ្មោះ នាង ចាន់ លាង ភេទ ប្រុស អាយុ ៣ ឆ្នាំ ពួកគេជា បងប្អូន បង្កើត នឹង គ្នា
និង ៥- ឈ្មោះ គង់ ទី ភេទ ប្រុស អាយុ ១១ ឆ្នាំ ។
ក្មេងទាំង៥នាក់ រស់នៅក្នុង ភូមិ ឈូក ឃុំ ឈូក ស្រុក ក្រូច ឆ្នា រ ខេត្ត ត្បូងឃ្មុំ ។
សមត្ថកិច្ចបានបន្តថា ក្មេងទាំង៥នាក់ បាន នាំ គ្នា មក ហែល ទឹក លេង នៅ ចំណុចស្ពាន អណ្តោតនេះ កំពុងតែហែល ស្រាប់តែក្មេងតូចជាងគេ ឈ្មោះ នាង ចាន់ លាង អាយុទើបតែអាយុ ៣ ឆ្នាំនោះ តាមហូរតាម ខ្សែទឹកលិច បាត់ ទើបក្មេង៤ នាក់នោះ នាំ គ្នា ទៅ ជួយ ហើយ ក៏ លង់ ទាំងអស់ គ្នា តែ ម្តង ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានឃើញស្រវ៉េ ស្រវ៉ា ចេញទូក និងហែល ទៅជួយសង្គ្រោះបានក្មេង៤នាក់ បែរជាលិចបាត់ខ្លួនក្មេងស្រីអាយុ១៣ឆ្នាំ ឈឹង ។
ភ្លាមៗ ទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ច ទាំងក្រុមគ្រួសារក្មេង តាមប្រើគ្រប់វិធីសាស្ត្រ ប្រើទូកម៉ាស៊ីនខ្យល់ និងសន្ទូចអូសផង រាវផង រកយ៉ាងណាក៏រកមិនឃើញ រហូតមកទល់ម៉ោងជិត១០យប់ថ្ងៃដដែល ទើបរកឃើញសាកសព និងប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះ ទុកជាមេរៀន និងការប្រុងប្រយត្ន័ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនចៅតូចៗ សូមកុំប្រហែសឲ្យសោះ ព្រោះជារដូវវស្សា ទើបមានការកើនឡើង ចៀសវាងកើតមានរឿងសង្វេគដែលមិនអាចទទួលបាន នាពេលក្រោយ ៕