រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសណ្តោងរម៉កលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តស៊េរីទំនើប ដែលកំពុងបើកបរដោយនារីម្នាក់ កំពុងបត់ចូលច្រកបុរី ពេញទំហឹង ធ្លុះទ្វារម្ខាង រងការខូចខាតធ្ងន់ធ្ងរថែមទាំងរបួសធ្ងន់ខ្លួនឯងថែមទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីម្នាក់ បើករថយន្តម៉ាកផច ស៊េរីទំនើប ពណ៌ស មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៦A ពីលិចមកកើត បានបត់ឆ្វេងទៅផ្លូវម្ខាងទៀតបម្រុងចូលក្នុងបុរីមួយកន្លែង បានពាក់កណ្តាលផ្លូវទៅហើយ ក៏ត្រូវបានម៉ូតូសណ្តោងរម៉ក គ្មានផ្លាកលេខ បើកបរពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់ បុករថយន្តផចស៊េរីទំនើប ចំពាក់កណ្តាលទ្វារខាងមុខ ផ្នែកខាងស្តាំ ពេញទំហឹង បណ្តាលឲ្យខ្ទេចមួយចំហៀង ហលយថែមទាំងរងរបួសធ្ងន់ថែមទៀតត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ចំណែករថយន្តនិងម៉ូតូសណ្តោងរម៉ក ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕