ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអ.ហស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជាការមូលដ្ឋាន អ.ហ ស្រុកកំពង់សីលា បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ឈ្មោះ ចាន់ សុខន ហៅក្រៅ ម៉ែអាម៉ៅ ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរ ចាំចំការ
ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បន្តធ្វើការត្រួតពិនិត្យដោយសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន មានលោកមេឃុំ អូរបាក់រទេះ លោកជំទប់ទី១ឃុំអូរបាក់រទេះ នឹងលោកអនុប្រធានភូមិស្ទឹងច្រាល ត្រួតពិនិត្យ ឆែកឆេរផ្ទះ ជនសង្ស័យខាងលើ ដកហូតវត្ថុតាងរួមមាន៖
- ម្សៅ សថ្លា កញ្ចប់ តូចនិងធំ ចំនួន ៣៥កញ្ចប់
- សំបកថង់ សំរាប់ វេចខ្ចប់ ចំនួន ១ដុំ
- ដែល កេះ ចំនួន ១
- បំពង់ ខ្សៀរសំរាប់ជក់ ៣ខ្សៀរ
- ជញ្ជីសំរាប់ថ្លឹង ចំនួន ១
- សំបកគ្រាប់មិនទាន់ផ្ទុះ ចំនួន ៥គ្រាប់
- សំបកគ្រាប់ផ្ទុះរួចហើយ ចំនួន ៤០គ្រាប់
- ទូរស័ព្ទ ចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនយកមកកាន់ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកំពង់សីលា កំពុង ធ្វើ ការ សាកសួរ នឹងបញ្ជូនបន្ត ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តទៅតាមនិតិវិធី ៕