រាជធានីភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួន ច្បាស់ជានៅចាំ ពីឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាព ក្រុមចោរ ភ្ជង់២នាក់ប្តីប្រពន្ធ ដែលជាជ នជាតិចិន ឡើងតាមជណ្តើរយន្ត រួចនាំទៅកាន់បន្ទប់ ហើយក៏សម្លាប់ទាំង២នាក់ នៅក្នុងខុនដូរមួយកន្លែង ដែលឃ្លីបវីដេអូមួយនេះ បានផ្ទុះយ៉ាងខ្លាំង កាលពីឆ្នាំ២០២១ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ ក្រោយសម្លាប់រួច ជនដៃដល់ជាឃាតក ក៏នាំគ្នារត់គេចខ្លួនបាត់អស់ ។ រហូតមកទល់នឹងខែកញ្ញា នេះ ក្រដាសមិនអាចខ្ចប់ភ្លើងបាន បូករួមទាំងកុកភ្លេចជង់ តែជង់មិនភ្លេចកុក សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ រួមទាំងប៉ូលិសអាំងទែប៉ូល សហការចម្រុះជាមួយនគរបាលខណ្ឌចំការមន សរុបជាច្រើននាក់ ឡោមព័ទ្ធចាប់ខ្លួនបានឃាតកចំនួន៣នាក់ ដែលជាជនជាតិចិន ដែលសម្លាប់ជនជាតិចិនដូចគ្នាបានហើយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងអាគារដាយមិនកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរត់គេចខ្លួនជាងកន្លះឆ្នាំ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ការចុះបង្ក្រាបនិងចាប់ខ្លួនជនជាតិចិនទាំង៣នាក់នេះ គឺពាក់ព័ន្ធករណី មនុស្សឃាតគិតទុកជាមុន , កាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ និងសមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជាមុន ។
ក្រោយមានករណីឃាតកម្មនេះកើតឡើង ប៉ូលិសបានស្រាវជ្រាវយ៉ាងដុតដៃដុតជើង រហូតកំណត់មុខសញ្ញាបាន ដែលកំពុងរត់គេចខ្លួន ទើបឈានដល់ការចុះឡោមព័ទ្ធចាប់ខ្លួនបានមនុស្ស៣នាក់ ប្រុសស្រីខាងលើនេះតែម្តង បញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ៕