រាជធានីភ្នំពេញ ៖ ស្រី្ដ២នាក់ ឈ្លោះគ្នាបែកផ្សែង រឿងខ្ចីលុយ ស្ទើរតែផ្ទុះហិង្សា យកគ្រឿងសមុទ្របាច់ចោលពេញផ្លូវ ផ្អើលដល់សមត្ថកិច្ច នាំយកទៅប៉ុស្ដិ៍ធ្វើការសួរនាំដោះស្រាយ ទាំងសងខាង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ស្រី្ដ ៣នាក់នេះ មកឈ្លោះគ្នារឿងខ្ចីលុយអត់សង រវាងម្ចាស់បំណុល នឹងកូនបំណុល យកគ្រឿងសមុទ្រកូន ជះពេញផ្លូវ ដោយសារអត់លុយសងឲ្យ។
បើតាមសម្ដីពីស្រី្ដមា្នក់ជាម្ចាស់បំណុលបានឲ្យដឹងថា ស្រី្ដជាម្ចាស់ហាងលក់គ្រឿងសមុទ្រ បានខ្ចីលុយគាត់ចំនួន៤ម៉ឺនដុល្លារជាង ថាសងឲ្យវិញ ក្នុង៣ថ្ងៃ១០ម៉ឺនរៀល តែដល់ថ្ងៃកំណត់ មកទារ បែរជាអត់ឃើញសង ទើបស្រែកជេរគ្នា ឈ្លោះគ្នា ស្ទើរតែផ្ទុះហិង្សា ដោយស្រី្ដម្ចាស់បំណុល បានបាចគ្រឿងសមុទ្យចោលពេញផ្លូវ ដែលជារបស់ម្ចាស់ហាង។
បើតាមស្ដី្រម្ចាស់ហាង បានបន្ដថា គាត់ពិតជាបានខ្ចីលុយចំនួន៤ម៉ឺនដុល្លារជាងមែន តែគាត់បានសុំអោយលើកថ្ងៃដល់ថ្ងៃទី២០ ចាំមកយក តែម្ចាស់បំណុលក៏មកទារ ទើបឈ្លោះគ្នាផ្អើលពេញផ្លូវ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ចុះមកឃាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ បាននាំយកភាគីទាំងសងខាង យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំទាំងអស់គ្នា៕ Mrr Ka