ទៀតហើយ! ព្រោះវិបត្តិគ្រួសារ ស្ត្រីមកអង្គុ.យយំនៅលើស្ពា.នជ្រោយចង្វាបម្រុង.. សំណាងល្អត្រូវពលរដ្ឋនិងក្រុមអ្នកកាសែតឃាត់ទាន់
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ ស្រី្ដម្នាក់ មានវិបត្តិគ្រួសារ មកអង្គុយយំនៅលើស្ពានជ្រោយចង្វាបម្រុង សំណាងល្អត្រូវបងប្អូនប្រជាពលរដ្ឋនិងក្រុមអ្នកកាសែតស្ទុះទៅឃាត់ទាន់ បង្កការភ្ញាក់ផ្អើលនៅម៉ោង ៨ យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងសង្កាត់ស្រះចក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមការសាកសួរ ស្ត្រីដែលមកព្យាយាមបញ្ចប់ជីវិតខ្លួនឯងនេះ គឺគាត់មានអាយុ ៤០ឆ្នាំជាង គាត់បានបញ្ជាក់ប្រាប់ ក្រុមការងារTVFB ឲ្យដឹងថា គាត់គិតអីមិនចេញ ដោយមិននិយាយអ្វីទាំងអស់ ហើយក៏បានមកអង្គុយលើស្ពានជ្រោយចង្វាយ៉ាងយូរ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលួងលោមកុំឲ្យគិតខ្លី ។ លុះយប់ថ្ងៃកើតហេតុ ស្រ្តីខាងលើ បានមកអង្គុយលើកស្ពានដោយមិននិយាយរកណាម្នាក់ ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវបានឃើញ ក៏ឃាត់ទាន់ពេលយកចុះមកក្រោម។

ភ្លាមនោះក៏មានកម្លាំងគណៈបញ្ជាការឯកភាពរបស់សាលាខណ្ឌដូនពេញ ធ្វើការឃាត់និងយកលេខទូរសព្ទទំនាក់ទំនងឲ្យក្រុមគ្រួសារនិងសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះតែម្តង៕


Telegram