សមត្ថកិច្ចចា.ប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ ករណី រួម ភេទ ជាមួយ ញា.តិ លោហិ.ត និង ហិ.ង្សា ប្រព្រឹត្ត ដោយ សហ ព័ទ្ធ
សន្តិសុខសង្គម
316

ខេត្តបាត់ដំបង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១៥ និង ២៥ នាទី នៅ ចំណុច ក្រុម ទី ០១ ភូមិ កូនភ្នំ ខាងត្បូង ឃុំ តា ស្តា ស្រុក សំពៅ លូន ខេត្តបាត់ដំបង កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក សំពៅ លូន សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល តា ស្តា ប៉ុស្តិ៍ នគរបាល រដ្ឋបាល អង្គរ បាន បាន ចុះ អនុវត្ត ដីកា បង្គាប់ ឲ្យ នាំ ខ្លួន លេខ ២៨០ ត . ព្រ ចុះ ថ្ងៃ ទី ១២ ខែឧសភា ឆ្នាំ ២០២១ ចេញ ដោយ លោកស្រី ជុំ សង្វា ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្ត បាត់ ដំ ង ។

សមត្ថកិច្ច បាន នាំ ខ្លួន ជនត្រូវចោទ ឈ្មោះ ថន ធី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មាន ទីលំនៅ បច្ចុប្បន្ន ផ្ទះ លេខ ១៥៤ ក្រុម ទី ០៦ ភូមិ ប្រឡាយ ប្រាក់ ឃុំ អង្គរ បាន ស្រុក សំពៅ លូន ខេត្តបាត់ដំបង ក្នុង ពី បទ រួម ភេទ ជាមួយ ញាតិ លោហិត ឬ ញាតិពន្ធ និង ហិង្សា ប្រព្រឹត្ត ដោយ សហ ព័ទ្ធ ឬ អ នីតិ សង្វាស ជន ប្រព្រឹត្ត នៅ ចំណុច ក្រុម ទី ០៦ ភូមិ ប្រឡាយ ប្រាក់ ឃុំ អង្គរ បាន ស្រុក សំពៅ លូន ខេត្តបាត់ដំបង ប្រព្រឹត្ត កាលពី ឆ្នាំ ២០១៧ ឆ្នាំ ២០១៨ ឆ្នាំ ២០១៩ និង ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

បច្ចុប្បន្ន នគរបាល ស្រុក បាន រៀបចំ ឯកសារ បញ្ជូន ជន ត្រូវ ចោទ ខាងលើ កាន់ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕


Telegram