ក្រុម ក្មេ.ង ទំ.នើ.ង ប្រុ.សស្រី២៣ នាក់ ជិះម៉ូតូ៩គ្រឿង ប្រមូលផ្តុំគ្នាផឹកស៊ីព.ពា.ក់ព.ពូ.នគ្នា ដុត ផាវ ផ្ទុះ ថ្លង់ពលរដ្ឋ យ៉ាងអណាអធិបតេយ្យ ត្រូវប៉ូលិសឃា.ត់ខ្លួន
សន្តិសុខសង្គម
307

ខេត្ត កែប ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម ក្មេង ទំនើង ប្រុស - ស្រី ចំនួន ២៣ នាក់ ជិះ ម៉ូតូ ៩ គ្រឿង មក ពី រាជធានី ភ្នំពេញ និង បណ្តា ខេត្ត ផ្សេង ទៀត នៅ យប់ ថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ត្រូវ បាន កម្លាំង អន្តរាគមន៍ សហការ ជាមួយ កម្លាំង ប្រចាំការ តំបន់ឆ្នេរ ចាប់ ឃាត់ខ្លួន ក្រោម ការ ដឹកនាំ បញ្ជា ពី លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា រដ្ឋ ស្នងការ នគរបាល ខេត្ត កែប ។

ក្រុម ក្មេង ទំនើង ទាំងនោះ បាន កំពុង ប្រមូលផ្តុំ គ្នា ផឹកស៊ី ល្មើស វិធានការ សុខាភិបាល និង បាន ដុត ផាវ ផ្ទុះ លាន់ឮ បង្ក ការ ភ្ញាក់ផ្អើល និង បណ្តាល ឲ្យ ប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈ នៅ តំបន់ ទេសចរណ៍ ឆ្នេរកែប ។

ក្រោយ ឃាត់ខ្លួន សមត្ថកិច្ច បាន នាំ មក កាន់ ស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី អប់រំ ធ្វើ កិច្ចសន្យា បញ្ឈប់ ការ ប្រមូលផ្តុំ គ្នា ផឹកស៊ី តទៅ ទៀត នឹង ហៅ អាណាព្យាបាល មក ធានា យក ទៅ អប់រំ បន្ត នៅផ្ទះ ៕


Telegram