រាជធានីភ្នំពេញ ៖ ស្គាល់មុខ តែមិនស្គាល់ចិត្ត សម័យហ្វេសប៊ុក ស្គាល់គ្នាណាត់គ្នាជួបគ្នាផឹកស៊ី អូនស្រីសុំខ្ចីម៉ូតូបងទៅទិញសាច់ក្លែម បែរជាស៊ីដាច់មិនយកមកវិញ បាត់ឈឹងតែម្តង អស់រយៈពេល១០ថ្ងៃ ត្រូវម្ចាស់ម៉ូតូតាមរកឃើញ ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ នគរបាល សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ពូន រចនា ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ព្រៃ ទា សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ខណៈជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អន ម៉ ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិ ទួល ពង្រ សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
ប្រភពពីម្ចាស់ម៉ូតូ បានឲ្យដឹងថា មុន ពេល កើតហេតុ វេលាម៉ោងជាង១រសៀល នៅ ថ្ងៃ ទី ៣ ខែកញ្ញា ឆ្នាំ ២០២១ ខ្លួនបាន ទាក់ទង ស្ត្រី ជា ជនសង្ស័យ តាមហ្វេសប៊ុក ទើបណាត់គ្នា មក ផឹកស៊ី នៅផ្ទះ មិត្ត ភក្ដិ ស្រី ម្នាក់ ទៀត នៅ ភូមិ ព្រៃ ទា ២ សង្កាត់ ចោម ចៅ ទី ៣ ពេលនោះ ស្ត្រីខាងលើ ក៏ ខ្ចី ម៉ូតូ ពី ជន រង គ្រោះ ម៉ាក ឌ្រី ម សង់ ស៊េរី ២០១៦ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FP-1727 ដោយ ប្រាប់ ថា ទៅ ទិញ សាច់ ក្លែម តែបែរជាទៅបាត់ឈឹងតែម្តង ទើបមកដាក់ ពាក្យបណ្ដឹង នៅ ប៉ុស្តិ៍ នគរបាល សង្កាត់ ចោម ចៅ ទី ៣ ដើម្បី ឲ្យសមត្ថកិច្ច ស្រាវជ្រាវតាមរក ។
រំលងបាន១០ថ្ងៃ នៅ វេលា ម៉ោងជាង ១ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ជន រង គ្រោះ ក៏ បានឃើញ ជនសង្ស័យ ដើរ នៅ ម្តុំ ភូមិ ចាក់ ជ្រូក សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែន ជ័យ ក៏នាំខ្លួនយកមកប៉ុស្តិ៍ ចោម ចៅ ទី ៣ ភ្លាម ៗតែម្តង ដោយស្ត្រី ជា ជនសង្ស័យ បាន សារភាព ថា ម៉ូតូ នោះ ខ្លួនបាន ឲ្យទៅ មិត្ត ប្រុស ម្នាក់ ទៀត យក ទៅ បញ្ចាំ នៅ ម្តុំ ឃ្លាំង រំសេវបាន ៣០០ ដុល្លារ ហើយក៏ទាក់ទងគ្នាមិនបានតែម្តង ខ្លួននឹង សង ជា លុយឲ្យ ជន រង គ្រោះ វិញ ដោយចាំឲ្យម្តាយជាអ្នកដោះស្រាយ ជន រង គ្រោះក៏ រង់ចាំ ច្រើនម៉ោងហើយមិនឃើញម្តាយ ជនសង្ស័យ មក ទើបជនរងគ្រោះសុំឲ្យសមត្ថកិច្ចអនុវត្តទោសតាមច្បាប់តែម្តង រួចបញ្ជូន ទៅ ផ្នែក ជំនាញ ព្រហ្មទណ្ឌ ខណ្ឌ ពោធិ៍ សែន ជ័យ ដើម្បី ចាត់ការ តាម នីតិវិធីច្បាប់ ៕